សេចក្ដីស្នើវិសោធនកម្មច្បាប់ដើម្បីដកហូតអាសនៈបក្សដែលត្រូវរំលាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សេចក្ដីស្នើវិសោធនកម្មច្បាប់ដើម្បីដកហូតអាសនៈបក្សដែលត្រូវរំលាយ

13/10/2017
ត្រូវបញ្ជូនបន្តទៅគណៈកម្មការជំនាញសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤  ដែលមានខ្លឹមសារដកហូតអសនៈគណបក្សដែលត្រូវរំលាយយកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិភាក្សាចប់ហើយនៅព្រឹកនេះ ព្រមទាំងបញ្ជូន ទៅគណៈកម្មាធិការជំនាញរដ្ឋសភា ដើម្បីពិនិត្យ។ សេចក្តីស្នើច្បាប់ទាំងនេះ ធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិកំពុងរងបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូល។លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បញ្ជាក់ប្រាប់ថានៅមុននេះបន្តិចថា សេចក្តីស្នើច្បាប់ទាំងបួននោះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ពិភាក្សាចប់នៅព្រឹកនេះ ហើយត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។

 ប៉ុន្តែលោកមិនច្បាស់ថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ នឹងត្រូវបញ្ជូនទៅសភាពេញអង្គប្រជុំអនុម័តនៅពេលណាឡើយ។សេចក្តីស្នើច្បាប់ទាំង៤ មានដូចជា៖ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ខ្លឹមសារនៃសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះ កំណត់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈរបស់បក្សដែលត្រូវរំលាយ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឲ្យគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានីខេត្តជាមួយគ្នា ដោយមិនគិតបញ្ចូលគណបក្សដែលត្រូវរំលាយ និងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។គួរជម្រាបថា ការបញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ ទៅគណៈកម្មការជំនាញ ធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលរដ្ឋសភាដែលទើបតែចូលកងវិញ បើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដោយមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមផងដែរ។

ក៏ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រឆាំង បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃនេះទេ ដោយលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រាប់ថាដោយខ្លីថា លោកជាប់រវល់ប្រជុំ។កិច្ចប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី១២តុលានេះ មានរបៀបវារៈចំនួន៦គឺព្រះរាជសារព្រះមហាក្សត្រ របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា ការអនុម័តច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រកម្មអ៊ឺរ៉ុបនិងកម្ពុជា ការធ្វើសោធនកម្មមាត្រាមួយចំនួននៃប្រកាសនីយបត្រកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងចិន៕អត្ថបទដកស្រង់ ទេព វណ្ណះ