Apple ក៏ធ្លាប់មានទាក់ទងទៅ Meta មុននឹងសម្រេចចិត្តយក ChatGPT - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple ក៏ធ្លាប់មានទាក់ទងទៅ Meta មុននឹងសម្រេចចិត្តយក ChatGPT

25/06/2024

មុននឹងសម្រេចចិត្តយក ChatGPT របស់ OpenAI មកប្រើប្រាស់នៅលើផ្នែកមួយចំនួនរបស់ Apple Intelligence ថ្មីៗនេះ ក៏មានដំណឹងលេចធ្លាយមកថា Apple ក៏ធ្លាប់បានចចារជាមួយ Meta ថែមទៀតផង ដើម្បីប្រើប្រាស់ Generative AI របស់ក្រុមហ៊ុនបណ្ដាញសង្គមដ៏ល្បីឈ្មោះនេះផងដែរ។

សារព័ត៌មានបរទេស The Wall Street Journal ជាប្រភពទទួលបានដំណឹងមួយនេះ និងបានលើកឡើងមកថា ក្រុមហ៊ុន AI តូចៗដូចជា Anthropic និង Perplexity ក៏ក្រុមហ៊ុន Apple ធ្លាប់មានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ AI របស់ពួកគេដូចគ្នា។

ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ 2014 រហូតមកដល់ពេលនេះ CEO របស់ Apple លោក Tim Cook និង CEO របស់ Meta លោក Mark Zuckerberg គឺមិនសូវត្រូវគ្នានោះទេ ដោយមានការប្រកួតប្រជែងទៅលើអាជីវកម្ម និងផលិតផល។

លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មសូហ្វវែររបស់ Apple ធ្លាប់បានលើកឡើងមកថា ដោយសារតែពួកគេចង់ចាប់ផ្ដើម AI ជាមួយនឹងក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ជាងគេ ទើបបានសម្រេចចិត្តជ្រើសយក OpenAI តែម្ដង។

ជាការពិតណាស់ Apple នៅតែអាចជ្រើសរើសយកក្រុមហ៊ុន AI ទាំងអស់នោះមកប្រើប្រាស់នៅថ្ងៃអនាគតបាន ប្រសិនបើមិនបន្ដការចាប់ដៃគូជាមួយ OpenAI ទៀតនោះទេ។


អត្តបទដោយ៖ ឡេង | ប្រភព៖ WS